មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជាផ្តល់ជូននូវកន្លែងអាហារូបករណ៍ពេញលេញនិងជាផ្នែកផ្សេងៗសម្រាប់សិស្សានុសិស្សកម្ពុជាដែលមានទេពកោសល្យ និងជួបប្រទះការលំបាកផ្នែកបញ្ហាហិរញ្ញវត្ថុ។
អាហារូបករណ៍មានដូចខាងក្រោម៖
១. ៥០% នៃថ្លៃសិក្សា
២. ១០០% នៃថ្លៃសិក្សា
៣. ១០០% នៃថ្លៃសិក្សានិងប្រាក់ឧបត្ថម្ភ
៤. ១០០% នៃថ្លៃសិក្សា ប្រាក់ឧបត្ថម្ភនិងទីកន្លែងស្នាក់នៅ
ដើម្បីទទួលបានបេក្ខភាពអាហារូបករណ៍ លក្ខណៈវិនិច្ឆ័យដូចខាងក្រោមៈ
- សេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនគូសបញ្ជាក់ពីភាពលំបាកផ្នែកហិរញ្ញវត្ថុដែលសិស្សបានជួបប្រទះ
- ឯកសារបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានដែលបង្ហាញពីភាពលំបាកផ្នែកហិរញ្ញវត្ថុ
- អនុញ្ញាតឱ្យក្រុមការងារចុះទស្សនកិច្ចនៅគេហដ្ឋានខ្លួន
- អាកប្បកិរិយាល្អ
- ពិន្ទុជាមធ្យមត្រូវទទួលបានលើសពី ៨០% ក្នុងការធ្វើតេស្តជ្រើសរើសដំបូង
* សូមបញ្ជាក់ថាកន្លែងអាហារូបករណ៍មានសម្រាប់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
ការហាត់រៀនធ្វើការ